នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញអមដំណើរឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមអុជធូបរំលែកមរណៈទុក្ខបុណ្យសពឧបាសិកា ធួក អូន បាំសួន ដោយទទួលមរណភាពក្នុងជន្នាយុ ៩៣ឆ្នាំ ដោយជរាពាធ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២៥ ស្ថិតនៅគេហដ្ឋាននៃសព ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវជាម្ដាយបង្កើត ឯកឧត្ដម សួន បវរ អនុរដ្ឋលេខាធិការក្រសួងការពាជាតិ។ ចូលរួមអបដំណើរជាមួយនេះផងដែរមាន ឯកឧត្ដម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឡាយ គិមលី នាយរងខុទ្ទកាល័យឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្ដម សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុងសិរីសោភ័ណ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណឧបាសិកា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។